Powered by Blogger.

គំនូរ 3D 105 ម៉ែត្រ

កាល​ពី​ព្រេងនាយ វិចិត្រករ ២​នាក់ Joe និង Max បាន​សម្រេច​ចិត្ត​បន្សល់​ទុក​ស្នាដៃ​របស់​ពួក​គេជា​ប្រវត្តិសាស្ត្រ​ដោយ​បាន​គូរ​គំនូរ​ 3D លើ​ផ្លូវ​ដែល​ធំ​បំផុតមិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ ២០១១ នៅ​ទីក្រុង​ឡុងដ៍ ។ វា​ជា​រូបភាព​ដែល​មាន​ប្រវែង ១០៥​ម៉ែត្រ ។ វា​រឹតតែ​គួរឲ្យ​ស្ញប់ស្ញែង​ទៀត​បើ​បងប្អូន​បាន​ទស្សនា​ផ្ទាល់ ។

បក្ខពួក​ក្មេង​ទំនើង​ដែល​ចាប់​រំលោភ​នារី​រងគ្រោះ​ ត្រូវ​ចាប់​ខ្លួន

បន្ទាយមានជ័យ​៖ ​ ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ អាវុធហត្ថ​ស្រុក​ម៉ាឡៃ​និង​ស្នាក់​ការ​៩៩៩​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ តាមដាន​ជនសង្ស័យ​ចំនួន​១០​នាក់​ដែល​បាន​ចាប់រំលោភ​នារី​អាយុ​១៨​ឆ្នាំ​ ម្នាក់​បាន​សំរេច​គ្រប់ៗ​គ្នា​នោះ​រហូតដល់​ថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច​ខាងលើ ​ចាប់បាន​ជន​សង្ស័យ​រំលោភ​នារី​រងគ្រោះ​នោះ​បាន​ចំនួន​៣​នាក់​ហើយ​ហើយ​ជន​ទាំងនោះ​ ត្រូវ​បាន​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ភូមិ​ប៉ោយចារ ឃុំ​គុត្តសត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្ដម​សេនីយ៍​ត្រី ឱ បូរិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់រំលោភ​ជនរងគ្រោះ​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បាន​ចំនួន​៣​ នាក់​នោះ ១​មានឈ្មោះ រិ​ទ្ធ សុភាព ហៅ​ធា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​ជន​ដៃដល់​ហើយ​អ្នក​ដែល​ចាប់រំលោភ​ស្ត្រី​នោះ​មុនគេ ២​មានឈ្មោះ ឃួន វុទ្ធីសែន ហៅ​ក្រឹម ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ៣​ឈ្មោះ ញឹម ធ្នូ ហៅ​នូ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​ នោះ​សុទ្ធតែ​សិស្សសាលា​ទាំង​អស់ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​រស្មី​មានជ័យ​ ឃុំ ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

ចំណែក​នារី​រងគ្រោះ​ដែល​ត្រូវ​ជន​ក្មេង​ទំនើង​រំលោភ​មាន​គ្នា​ដល់​ទៅ​១០​ នាក់​រំលោភ​បាន​សម្រេច​ទាំងអស់គ្នា​នោះ​មានឈ្មោះ ពី​វ ណា​ង ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ គួរ​បញ្ជាក់​ផង​ដែរ​ថា​ជនរងគ្រោះ​ដែល​កន្លងមក​បាន​ទៅ​មើល​គេ​បញ្ចាំង​កុន​ ក្នុង​វត្ត​រស្មី​មានជ័យ​តែម្នាក់ឯង​នៅ​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​លុះ​មើល​កុន​ចប់​នារី​រងគ្រោះ​នោះ​បាន​ជិះ​ម៉ូតូ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​លុះ​មកដល់​ចំណុច​សាលាបឋមសិក្សា​ត្មាត​ពង ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នោះ​ម៉ូតូ​របស់​នារី​រងគ្រោះ​ត្រូវ​ដាច់​ច្រវាក់ ឆ្លៀត​ពេលនោះ​មាន​ក្មេង​១​ក្រុម​ដែល​មាន​ម៉ូតូ​៨​គ្រឿង​និង​បក្ខពួក​ចំនួន​១០ ​នាក់​បាន​ចាប់​អូស​នាង​យក​ទៅ​កន្លែង​ចំណុច​ខាងលើ​ហើយ​ចាប់រំលោភ​ម្ដងម្នាក់ៗ ​អស់ចិត្ត​រៀងៗ​ខ្លួន​ក៏​គេចខ្លួន​បាត់​អស់​។

លោក ឱ បូ​រិ​ន បាន​និយាយ​បន្ត​ថា​៖ ក្រោយ​ពេល​ដែល​ជន​កំហូច​ទាំង​១០​នាក់​ចាប់រំលោភ​នារី​រងគ្រោះ​រួចមក​នាង​ក៏​ រត់​ទៅ​ប្ដឹង​មេ​ប៉ុស្តិ៍​ទួល​ពង្រ​ដែរ​តែ​មេ​ប៉ុស្តិ៍​នោះ​ពុំ​ចាប់​ក្មេង​ ដែល​រំលោភ​ទាំង​១០​នោះ​ឡើយ​ហើយ​ក្មេង​រងគ្រោះ​ក៏បាន​រត់​ទៅ​ប្ដឹង​អាវុធហត្ថ​ ស្រុក​ម៉ាឡៃ​ទើប​លោក​ចាត់​កូនចៅ​របស់​លោក​តាម​ចាប់​ក្មេង​ទាំង​នោះ​បាន​ចំនួន​ ៣​នាក់​រួច​បញ្ជូន​មក​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​សួរចម្លើយ​។ នៅមុខ​សមត្ថកិច្ច ក្មេង​ទាំង​៣​នោះ​បាន​ឆ្លើយ​សារភាព​ថា​៖ ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​ឈ្មោះ ណាង​នោះ​ពិតប្រាកដ​មែន​ក្រោយពេល​មាន​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​រួចមក​ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​កសាង​សំណុំរឿង​ជន​ទាំង​៣​នោះ​ទៅកាន់​ តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ។

លោក ឱ​បូ​រិ​ន បាន​បន្ត​ថា​៖ ចំណែក​បក្ខពួក​ទាំង​៧​នាក់​ដែល​រត់​រួច​នោះ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ កំពុងតែ​ដុតដៃដុតជើង​តាម​ស្វែងរក​ចាប់​ដើម្បី​យក​ជន​កំហូច​នោះ​យក​មក​កាត់ទោស​ ទៅតាម​ច្បាប់​ឲ្យ​ទាល់តែ​បាន បើ​ទោះបីជា​ជន​កំហូច​ទាំង​៧​នាក់​នោះ​គេចខ្លួន​យ៉ាងណា​ក៏​ពុំ​អាច​គេច​ផុត​ពី​ សំណាញ់​ច្បាប់​បាន​ឡើយ​៕
ដោយ​៖ នី នឿន
Extracted from Yobminh, The Khmer hot news


នារី​ម្នាក់​ត្រូវ​ក្មេង​ទំនើង ១​ក្រុម​រំលោភ​បាន​សម្រេច

បន្ទាយមានជ័យ​៖ ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នីគ្នា​ចំនួន ​ជាង​១០​នាក់​ចាប់រំលោភ​ម្នាក់​ម្ដងៗ​រហូត​បាន​សម្រេច​ គ្រប់ៗ​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​កាច់ជ្រុង​សាលាបឋមសិក្សា​ត្មាតពង ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺ​ពេល​ស្ត្រី​រង​គ្រោះ​ចេញ​ពី​មើល​កុន ។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ពី​វ ណា​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​អះអាង​រប​ស់​ជន​រងគ្រោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​៖ នៅមុន​កើតហេតុ​នោះ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅលេង​វត្ត​រស្មី​មានជ័យ​ ដើម្បី​ទៅ​មើល​កុន​តែម្នាក់ឯង​លុះ​មើល​ដល់​ម៉ោង​១០​កន្លះ​យប់​កុន​ក៏​ចប់​ ហើយ​ស្ត្រី​រងគ្រោះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​លុះ​ជិះ​មកដល់​ជិត​ ចំណុច​កើត​ហេតុ​ខាងលើ​ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​បាន​ដាច់​ច្រវាក់​ហើយ​បាន ​ឈប់ ស្រប​ពេល​នោះ​ស្រាប់​តែ​មាន​ក្មេង​ទំនើង​ម្នាក់​ដែល​គេ​ ដឹង​ឈ្មោះថា រិទ្ធ សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយនឹង​ជនរងគ្រោះ​បាន​មកដល់​ហើយក៏​ចាប់​អូស​ស្ត្រី​ រងគ្រោះ​យក​ទៅ​កាច់ជ្រុង​សាលាបឋមសិក្សា​ត្មាត​ពង​ដើម្បី​ធ្វើ​សកម្មភាព​ ចាប់រំលោភ​តែ​ដោយសារ​ស្ត្រី​រងគ្រោះ​មាន​កម្លាំង​ខ្លាំង មួយ​នឹង​មួយ​ពុំ​អាច ​រំលោភ​បាន​ឈ្មោះ រិ​ទ្ធ សុភាព​នោះ​បាន​ហៅ​បក្ខ​ពួក​ខ្លួន​ជាច្រើន​នាក់​មាន​ម៉ូតូ​រហូតដល់​ទៅ​៨​គ្រឿង​ ឲ្យ​មក​ជួយ​ចាប់​ស្ត្រី​រងគ្រោះ ហើយ​ឈ្មោះ រិ​ទ្ធឋ សុភាព​នោះ បាន​ចាប់​រួច​ធ្វើការ​សម្រាត​សំលៀកបំពាក់​ជនរងគ្រោះ​ចេញ​ទាំងអស់​ក៏​ចាប់​ ផ្ដើម​ធ្វើ​សកម្មភាព​រំលោភ​យ៉ាង​ព្រៃផ្សៃ​ម្នាក់​ហើយ​ម្នាក់ទៀត​រហូត​អស់​ គ្នា​ជាង​១០​នាក់​ទើប​បក្ខពួក​របស់​ឈ្មោះ រិ​ទ្ធ​សុភាព​នោះ​ធ្វើការ​គេចខ្លួន​បាត់​អស់​តែម្ដង​។

ក្រោយពេល​រំលោភ​បាន​សម្រេច​ជាង​១០​នាក់​រួចមក​ស្ត្រី​រងគ្រោះ​បាន​រត់​ទៅ​ប្ដឹង ​មេ​ប៉ុស្តិ៍​ទួល​ពង្រ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ពេលនោះ​មេ​ប៉ុស្តិ៍​ទួល​ពង្រ​បាន​ធ្វើការ​ សម្របសម្រួល​ឲ្យ​ឈ្មោះ រិ​ទ្ធ សុភាព​​និង​នាង ពី​វ ណា​ង​នោះ យកគ្នា​ជា​ប្ដី​ប្រពន្ធ ។ ពេលនោះ​ឈ្មោះ​ណា​ង​នោះ​បាន​យល់ព្រម តែ​រហូត​អស់​រយៈពេល​៤​ថ្ងៃ​កន្លង​ផុត​ទៅ​ឈ្មោះ រិ​ទ្ធ​សុភាព​នោះ ពុំបាន​ចូល​ដណ្ដឹង​ហើយ​ធ្វើការ​បដិសេធន៍​ថា​ស្ត្រីជន​រងគ្រោះ​មាន​មនុស្ស​ រហូតដល់​ជាង​១០​នាក់​នោះ ខ្លួន​ពុំ​អាច​យក​ធ្វើជា​ប្រពន្ធ​បាន​ឡើយ ស្ត្រី​រងគ្រោះ​ចាំ​មើល​លោក​មេ​ ប៉ុស្តិ៍​ដោះស្រាយ​រឿង​ខ្លួន​ពុំបាន​។ លុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ ស្ត្រី​រងគ្រោះ​បាន​រត់​ដាក់ពាក្យ​ប្ដឹង​ទៅ​ប៉េ​អឹម​ស្រុក​ម៉ាឡៃ​ឲ្យ​ធ្វើ​ អន្តរាគមន៍​និង​រត់​ទៅ​ឲ្យ​អ្នកយកព័ត៌មាន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​រឿង​ ក្មេង​ទំនើង​ជាង​១០​នាក់​បាន​ចាប់រំលោភ​ខ្លួន​យ៉ាង​ព្រៃផ្សៃ ។

លុះ​ថ្ងៃទី​៣ នេះ​កម្លាំង​ប៉េអឹម​១​ក្រុម​បាន​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​រឿង​ក្មេង​ទំនើង​ ទាំងអស់​នោះ​​ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕ ចំណែក​ស្ត្រី​ដែល​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​អង្គការ​ស្ត្រី​មាន វិបត្តិ​ហើយ​។
ដោយ​៖ នី នឿន​ ​


ដក​ស្រង់​ពី​សារព័ត៌មាន ដំណឹង​យប់មិញ Cambodia hot news

មូលហេតុ 7 យ៉ាង​ធ្វើឲ្យ​សរសេរ​និងអាន​ខ្មែរ​ខុស

អក្សរសាស្ត្រ​ខ្មែ​ត្រូវ​បាន​កែ​ប្រែ​ជា​ច្រើន​ជំនាន់ រហូត​ធ្វើឲ្យ​មាន​ការ​ប្រើប្រាស់​មិន​ឯកភាព​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។ ទោះ​យ៉ាង​ណា​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​កំណត​យក​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ជា​គោល​ទៅ​ហើយ ដូច្នេះ​គួរតែ​មាន​ការ​ឯកភាព​គ្នា​ទាំងស្រុង ។
1) ទំនឿមទំលាប់​តាម​ដូនតា
ទំនៀម​ទំលាប់​ពី​ដួន​តា​មក​ក៏​មាន​ពាក្យ​មួយ​ចំនួន​អាន​ខុស​ខ្លះ​ដែរ តែ​ទោះ​បើ​កែ​ក៏​កែ​មិន​កើត ។ យើង​ខ្ញុំ​សូម​លើក​ពាក្យ «វត្តមាន» មក​បង្ហាញ ។ ពាក្យ​នេះ សព្វ​ថ្ងៃ​អាន​ថា /វ័ត តៈ មាន/ តាម​សព្ទ​របស់​ពាក្យ​នេះ​ត្រួវ​អាន​ថា /វ័ត តៈ ម៉ាន/ ។ តែ​ពាក្យ​នេះ​ធ្លាប់​អាន​ខុស​ដួច្នេះ​ជា​យួរ​មក​ហើយ​មិន​អាច​កែ​បាន​ទេ ។ សួម​ស្ដាប់​សំឡេង​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ដើម្បី​បញ្ជាក់​បន្ថែម ។



2) ក្រសួង​អប់រំ និង​គ្រូបង្រៀន
កន្លង​មក​ដោយ​សារ​មាន​ការ​កែប្រែ​​នៃ​ការ​សរសេរ​ពាក្យ​ខ្មែរ​ច្រើន​ទម្រង់​ធ្វើឲ្យ​មាន​ការ​ចងចាំ​នៃ​ការ​ប្រកប​ពាក្យ​ទៅតាម​ជំនាន់​រៀងៗ​ខ្លួន ។ ឧៈ ចំឡើយ --> ចំលើយ --> ចម្លើយ(ពាក្យ​ត្រូវ), ចំនាយ --> ចំណាយ (ពាក្យ​ត្រួវ)  ជា​ដើម ។  បើ​ទោះ​ជា​សព្វថ្ងៃ​នេះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​សម្រេច​យក​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជា​គោល​ក៏ដោយ ក៏​ពួក​គាត់​នៅ​មិន​ទុក​ចិត្ត​ទាំងស្រុង នៅ​ស្រពិចស្រពិល​នៅ​ឡើយ ។

3) វិទ្យុ ទូរទស្សន៍ សារព៏ត៌មាន
ពិធី​ករ​ទូរទស្សន៍ នៅតែ​សម្បូរណ៍​ដោយ​ពាក្យ «ផង​ដែរ» ។ ពាក្យ​នេះ​ទំនង​ជា​ប្រែ​ត្រង់​ពី​អង់គ្លេស​មក​គឺ​ពាក្យ as well និង​ពាក្យ also ។ ដល់​ថ្នឹក​មែនទែន​ទៅ​ឮ​តែ «ផង​ដែរ» ។ យី ! ស្ទើរតែ​ភ្លេច​ពាក្យ «ជាមួយ» មួយ​ទៀត ក៏​ប្រើ​ញាប់​នោះ​ញាប់​ណាស់​ដែរ ។ ឧ ជាមួយ​ពេល​នេះ​ផង​ដែរ ខ្ញុំ​បាទ/នាងខ្ញុំ... ។ ពាក្យ​មួយ​ដែល​សរសេរ​បែប​នេះ អត្តសញ្ញាណ ពិធីករ​ទាំងឡាយ​ច្រើន​អាន​ថា /អ័ត តៈ ស័ញ ញាន/ ។ បើ​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត លោក​ដាក់​សញ្ញា​ឲ្យ​អាន​ថា /អ័ត តៈ ស័ញ ញ៉ាន/ ដូច្នេះ​ទេ ។ យើង​ខ្ញុំ​សង្ឃឹម​ថា​បងៗ​យល់ និង​កែ​សម្រួល​ទៅ​រក​ការពិត​ផង​ចុះ ។ ពាក្យ អប់រំ នេះ​ក៏​កម្រ​ឮ​ពិធីករ​ឬ​រៀម​ច្បង​យើង​ថា​ត្រូវ​ណាស់ គឺ​លោក​ច្រើន​អាន​ថា /អោប រំ/ ទៅ​វិញ ។ វា​ទៅ​ជា​មាន​ន័យ​ថា អោប ផង រំ ផង មិន​មាន​ការ​ប្រៀន​ប្រដៅ បង្រៀន​ឲ្យ​ចេះ​ដឹង​ទេ ។

4) ភាពយន្ត​បញ្ចូល​សំឡេង​​ខ្មែរ
 ភាពយន្ត​បញ្ចូល​សំឡេង​ខ្មែរ​នេះ​ជា​ប្រភព​ផ្សព្វផ្សាយ​វប្បធម៌​និង​ចំណេះដឹង​ដ៏​ធំ​មួយ​ដែរ ។ យើង​ខ្ញុំ​សូម​អរគុណ​រៀម​ច្បង​ដែល​បាន​ប្រែ​ភាសា​និង​បញ្ចូល​សំឡេង​ទៅ​ក្នុង​ភាពយន្ត​ទាំង​នោះ​ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​អាច​យល់​ន័យ​នៃ​ផ្ទៃ​រឿង​បាន ។ តែ​បងៗ​ពេល​ខ្លះ​ក៏​មិន​បាន​ប្រែ​សម្រួល​ឲ្យ​បាន​ល្អ​ងាយ​ស្ដាប់​យល់ និង​ឲ្យ​ទៅ​ជា​ចរិត​លក្ខណៈ​ខ្មែរ​ទេ ។ ដួច​ជា​ការ​បញ្ចូល​សំឡេង​រឿង​ថៃ ក៏​យក​ស្ទីល​តាម​ថៃ ដោយ​ដាក់​ពាក្យ បាទ ៗ នៅ​ខាង​ចុង​ប្រយោគ ។ ឧៈ លោក​អញ្ជើញ​មក​រក​អ្នកណា​ដែរ​ បាទ ? ក្រុមហ៊ុន​ខ្លះ​ទៀត​ក៏​និយាយ​ពាក្យ​ខ្មែរ​ បង្អូស​ទៅ​ជា​ខុស​តែ​ម្ដង ដូចជា «រង់​ចាំ» ទៅជា «រងចាំ» ជាដើម ។ ត្បិត​តែ​បងៗ​មិន​ខុស​អក្ខរាវិរុទ្ធ​មែន​តែ​វា​ក៏​ជា​ការ​នាំ​ទៅ​រក​ការ​សរសេរ​ខុស​ដែរ ។

5) សារព័ត៌មាន​អនឡាញ
 អនឡាញ​ជា​ចំណុច​ក្ដៅ​មួយ​សព្វ​ថ្ងៃ​នេះ ។ ដោយ​សារ​បច្ចេកវិទ្យា​បាន​ធ្វើឲ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លឿន​ទាន់​ហេតុការណ៍ តែ​ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ដេសផ្ដាស ដោយ​គ្រាន់តែ​ចង់​ទាញ​អ្នក​ទស្សនា​ឲ្យ​ចូល​មើល​វ៉ិបសាយ​ខ្លួន​ប៉ុណ្ណោះ រួម​ទាំង​អក្ខរាវិរុទ្ធ​ខ្មែរ​មិន​ប្រិតប្រៀង ដូច​ជា​ការ​សរសេរ ឲ្យ --> អោយ ជា​ដើម ។ នៅ​លើ​ផេក​ហ្វេសប៊ុក​ដ៏​ល្បី​មួយ (យើង​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ) មាន​ការ​សរសេរ​ពាក្យ «ឲ្យ»​ ទៅ​ជា​ «អោយ» វិញ បើ​ទោះ​ជា​ធ្លាប់​មាន​​ការ​រិះគន់​កែ​លម្អ​ពី​សំណាក់​អ្នក​គាំ​ទ្រ​ជា​ច្រើន​លើក​ច្រើន​សា​ក៏ដោយ ។ ផេក​នោះ​ជា​ផេក​ធំ​មួយ​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ណាស់ បើ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ផ្សេង​ទៀត​យល់​ច្រឡំ​និង​សរសេរ​តាម​ដោយ​យល់​ថា​ត្រូវ ។

6) អ្នក​រៀន​អង់គ្លេស​បាន​ជ្រៅជ្រះ​
អាច​និយាយ​បាន​ថា​ មក​ពី​ការ​ឆ្លង​វប្បធម៌​បរទេស ដែល​ធ្វើ​និស្សិត​ខ្មែរ​មួយ​ចំនួន​តូច​ដែល​ចេះ​អង់គ្លេស​ជ្រៅជ្រះ​នោះ​មិន​ខ្វល់ខ្វាយ​ពី​អក្ខរាវិរុទ្ធ​ខ្មែរ​ទេ ក្នុង​នោះ​ក៏​មាន​អ្នក​បម្រើការ​ក្នុង​អង្គការ​ដែរ ។ បើ​ទោះ​ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​យក​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត​ធ្វើ​ជា​គោល​នៃ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ក៏​ដោយ​ក៏​ពួក​គេ​មិន​ខ្វល់​ដែរ ។ គេ​អាង​ខ្លួន​គេ​ជា​អ្នក​ចេះ​ដឹង​ម្នាក់ ហើយ​ជា​អ្នក​ធ្វើ​ការ​ជាមួយ​បរទេស គេ​ប្រើ​ច្រើន​ជា​ភាសាបរទេស​ដូច្នេះ​ពេល​គេ​ធ្វើ​ឯក​សារ​ម្ដង​ៗ​គេ​ពិនិត្យ​បាន​ល្អិតល្អន់​ណាស់ គេ​ប្រើ​កម្មវិធី​វចនានុក្រម​ផង សៀវភៅ​វចនានុក្រម​ផង ព្រោះ​ខ្លាច​ក្រែង​សរសេរ​ភាសា​ជាតិ​គេ​ខុស តែ​ពេល​គេ​សរសេរ​ភាសា​ជាតិ​ខ្មែរ​វិញ​គេ​មិន​ខ្ចី​យក​ភ្នែក​មើល ឬ​ផ្ទៀងផ្ទាត់​វចនានុក្រម​ខ្មែរ​ទេ ទោះ​បី មាន​ជា​កម្មវិធី​ប្រើ​ហើយ​ក៏​ដោយ ។ ទង្វើ​នេះ​ហាក់​មិន​ឲ្យ​តម្លៃ​ជាតិ​ខ្មែរ ទាំង​ដែល​ខ្លួន​ជា​ខ្មែរ ។

7) ខារ៉ាអូខេ
ខារ៉ាអូខេ ក៏​ជា​ប្រភព​ផ្សព្វផ្សាយ​​មួយ​ទៀត​ ។ ប្រភព​នេះ​ក៏​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ទាំង​អក្ខរាវិរុទ្ធ​និង​ចំណង​ជើង​បទ​ចម្រៀង ជា​ដើម ។ ឧៈ បទ ផ្ញើ​ប្រាណ​លើ​ផ្កា​ឈូក​ស --> ភព្វ​សំណាង, ព្រែកឯង​អស់​សង្ឃឹម --> ព្រែកឯង​ដាច់​អាល័យ ។ ចំណែក​អក្ខរាវិរុទ្ធ​វិញ​ក៏​សរសេរ​ ព្យាង្គ​រាយ​ទៅ​ជា​ព្យាង្គ​ត្រួត ព្យាង្គ​ត្រួត​មក​ជា​ព្យាង្គ​រាយ​វិញ​ក៏​មាន ព្រោះ​គេ​មិន​ច្បាស់​វេយ្យាករណ៍ ហើយ​មិន​ព្រម​មើល​វចនានុក្រម ព្រមទាំង​មិន​សួរ​អ្នក​ចេះ​ណា​ទាំង​អស់ ។

យើង​ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ការ​សរសេរ​ខុស​ឆ្គង លើស​លោះ​ត្រង់​ណា ព្រោះ​យើង​ខ្ញុំ​ក៏​មាន​ចំណេះ​តិចតួច​ស្ដួចស្ដើង ដោយ​ចិត្ត​ស្រឡាញ់​ក៏​ដាច់​ចិត្ត​លើក​ចំណុច​ទាំង​នេះ​មក​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ការ​រីក​ចម្រើន​ប៉ុណ្ណោះ ។ សូម​បញ្ចេញ​យោបល់​បងប្អូន​ក្នុង comment ។

មក​ទាន់​មិត្តភក្ដិ​រំលោភ​ប្រពន្ធ វាយ​តប់​គ្នា​របួស​ធ្ងន់

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ចាប់រំលោភ​ប្រពន្ធ​មិត្តភក្ដិ​នៅផ្ទះ​លេខ​57 E1 ផ្លូវ​មុនីរ៉េត សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​3​និង​50​នាទី ទៀបភ្លឺ​ថ្ងៃទី​2 ខែធ្នូ ឆ្នាំ​2013 មិន​ទាន់​បាន​ផង​ត្រូវ​ប្តី​គេ​មក​ទាន់​កើតការ​ប្រទូសរ៉ាយ​គ្នា​លោត​ ទម្លាក់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​ទី 1 បណ្តាល​ឲ្យ​ដួល​បោក​ខ្លួន​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ។ ជុំវិញ​ហេតុការណ៍​ខាង​លើ​នេះ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ជន​ល្មោភ​កាម​ភ្នែក​បិទ​មោហ៍​បាំង​រំលោភ​ប្រពន្ធ​មិត្តភក្ដិ​ខ្លួនឯង​ទៅ​កើត​នោះ​ឈ្មោះ ធា អាយុ​ជាង​30​ឆ្នាំ មិនទាន់​ដឹង អាសយដ្ឋាន​ច្បាស់លាស់​នៅឡើយ​ទេ ។​ចំណែកឯ​ប្តី​ប្រពន្ធ​រងគ្រោះ​ខាង​លើ​នេះ មានឈ្មោះ​ច្បាស់លាស់​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

​តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​និង​រឿងរ៉ាវ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃទី​1​ខែធ្នូ​ឈ្មោះ​ធា បាន ទូរស័ព្ទ​ទៅ​បុរស​ជា​មិត្តភក្ដិ​ដែល​ជា​ប្តី​ស្ត្រី​រងគ្រោះ​ខាងលើ​ថា​អញ​ មកលេង​ផ្ទះ​ឯង​ហើយ​ចង់​ផឹកស៊ី​ម្តង ។​ពេល​ទូរស័ព្ទ​នោះ​គឺ​ឈ្មោះ​ធា បាន​មក​ដល់​ផ្ទះ​កើតហេតុ​ហើយ ប៉ុន្តែ​បុរស​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​និង​ត្រូវ​ជា​មិត្តភក្ដិ​របស់​ ឈ្មោះ​ធា អត់​នៅផ្ទះ​ទេ ។

ដោយសារ​រវល់​ចេញទៅ​ធ្វើ​ការងារ​ខាងក្រៅ ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ទោះបីជា​ដឹង​ថា​ឈ្មោះ​បុរស​ជា​មិត្ត​ភ​ក្រ​មិន​នៅផ្ទះ​ក៏ដោយ​ក៏​ឈ្មោះ​ធា នៅតែ​មុខ​ក្រាស​សំកុក​នៅផ្ទះ​មិត្តភក្ដិ​រហូត​ដល់​វេលា​ទៀប​ភ្លឺ ខ្យល់​ត្រជាក់​កាន់តែ​ខ្លាំង​បាន​កំដៅ​តណ្ហា​ឲ្យ​ពុះកញ្ជ្រោល​រហូត​ទប់​មិន​បាន ឈ្មោះ​ធា ក៏​ចាប់រំលោភ ប្រពន្ធ​មិត្តភក្ដិ ទាំង​កំរោល តែ​ចៃដន្យ បុរស​ជា​ប្តី​មានការ​សង្ស័យ​ក្នុង​ប្រផ្នូល​មិនល្អ​ក៏​រូតរះ​មក​ផ្ទះ​ ស្រាប់តែ​ទាន់​ឈ្មោះ​ធា កំពុង​ធ្វើ​សកម្មភាព ចាប់រំលោភ​ប្រពន្ធ​របស់​ខ្លួន​ក៏​កើតការ​ប្រទូសរ៉ាយ​គ្នា​ឡើង ។ ក្នុង​ហេតុការណ៍​នោះ​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​ត្រូវ​មិត្តភក្ដិ​ជា​ព្រាន តណ្ហា​វាយ​ក្បាល​នឹង​ញញួរ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​៕







ដក​ស្រង់​ពី ដំណឹង​យប់​មិញ The Best Cambodia Online News

មេ​តុងទីន​ប៊ីស​ត្រូវ​បាន​ឡោមព័ទ្ធ ព្រោះ​បោក​លុយ​គេ

ភ្នំពេញ ៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅដល់​អាជីវករ អ្នក​លក់ដូរ​នៅក្នុង​ផ្សា​ស៊ីនជូរីផ្លាហ្សា ដោយសារតែ​បុរស​ម្នាក់​ជា​មេ​តុងទីន បាន​ឆបោក​លុយ​របស់​សមាជិក​ក្រុម​តុងទីន​របស់​ខ្លួន​ជា​ច្រើ​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង ១២​និង​៣០​នាទី ស្ថិតនៅ​ខាងក្នុង​ផ្សា​ស៊ីនជូរីផ្លាហ្សា ក្នុងភូមិ​ប៉ប​ក្រ​ខាងត្បូង ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ​
យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមាជិក​កូន​តុងទីន បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​មាន​ឈ្មោះ ប៉ុក កុសល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​បុរី​១០០​ខ្នង ក្នុង​ខណ្ឌ​សែន​សុខ ដែល​បាន​ធ្វើ​សកម្មភាព​ឆបោក លុយ​របស់​ពួកគាត់​ជាច្រើន​ក្បាល ដែល​មាន​សមាជិក​លេង​ចំនួន ៣៥៣​នាក់ ក្នុង​ម្នាក់ៗ​ដេញ​ក្នុង​មួយ​ក្បាល​ចំនួន​២​ម៉ឺន​រៀល ក៏ប៉ុន្តែ​ត្រូវ​បាន​បុរស​ជា​មេ​តុងទីន​ខាងលើ បោក​យក​លុយ​របស់​ពួកគាត់​អស់ មិន​ព្រម​ឲ្យ​លុយ​មក​សមាជិក​វិញ ទើប​នៅ​ថ្ងៃ​ទី​២៨ ខែ​វិចិ្ឆកា វេលា​ម៉ោង ១២ និង​៣០​នាទី​នេះ មាន​សមាជិក​តុងទីន​ជាង​១០០​នាក់ បាន​គ្នា​មក​ឡោម​ព័ទ្ធ​តូប លក់ដូរ​របស់​បុរស​ជា​មេ​តុងទីន​ខាងលើ នៅក្នុង​ផ្សារ​ស៊ីន​ជូរី​ផ្លា​ហ្សា ក្នុង​បំណង​ចាប់​ឃាត់ខ្លួន​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​មុន​ពេល​មកដល់​ទីនេះ បុរស​ជា​មេ​តុងទីន​ខាងលើ បាន​ដឹង​ខ្លួន​មុន ហើយ​បាន​រត់​គេច​ខ្លួន​បាត់ ពី​សមាជិក​កូន​តុងទីន​ទាំងនេះ នៅ​សល់​តែ​ប្រពន្ធ ដែល​កំពុង​អង្គុយ​លក់ដូរ​តែប៉ុណ្ណោះ ។​ ​បន្ទាប់ពី​មាន សមាជិក​កូន​តុងទីន​ជាច្រើន​នាក់ បាន​មក​ឡោម​ព័ទ្ធ​តូប​លក់​ចាប់ហួយ​ខាងលើ ស្ត្រី​ជា​ប្រពន្ធ​របស់​មេ​តុងទីន​រូប​នោះ បាន​និយាយ​ទាំងអស់​សង្ឃឹម​ទៅកាន់ សមាជិក​កូន​តុងទីន​ថា រូប​គាត់ នឹង​ធានា​ធ្វើការ​ចេញ​សង ប្រាក់​ទៅ​ឲ្យ​កូន​តុងទីន​វិញ​ទាំងអស់ ជំនួស​ប្តី​របស់​ខ្លួន​។ ​
ក្រោយពី​ហេតុការណ៍​នេះ​បាន​កើតឡើង គណៈកម្មការ​ផ្សារ​ស៊ីនជូរីផ្លាហ្សា បាន​ធ្វើការ​សម្របសម្រួល និង​ណែនាំ​ឲ្យ​សមាជិក កូន​តុងទីន​ទាំងអស់​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កាកាប ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​ក្នុង​ការ​ចាប់ខ្លួន​មេ​តុងទីន​ខាងលើ មក​ធ្វើការ​ដោះស្រាយ និង​ទទួលខុសត្រូវ​ទៅលើ​កូន​តុងទីន​ទាំងអស់ តាម​នីតិវិធី​ច្បាប់ ។ គួរ​រំលឹក​ដែរ​ថា ចំពោះ​ករណី​ឆបោក​រឿង​តុងទីន​នេះ​មិនមែន​កើតឡើង​ជា​លើក​ទី​១​នោះ​ទេ​គឺ​ ធ្លាប់​មាន​ជាច្រើនលើក​មក​ហើយ​និង​នៅ​ខែតុលា​ធ្លាប់​មាន​ករណី​ឆក​ប​បោក​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ដើម្បី​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​ធនាគារ​រហូត​មក​ដល់​ឥឡូវ​នេះ​មិនទាន់​ រួចខ្លួន​ផង​៕




ដក​ស្រង់​ពី សារព័ត៌មាន​យប់មិញ Click for more Cambodia news from Yobminh

មូលហេតុ ៤ យ៉ាង​ដែល​អេតចាយ​មិន​ទិញ​គ្រាប់​មីន

landmine
landmine
គ្រាប់​មិន​ជា​អាវុធ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​លោក​ជា​ច្រើន​ក្នុង​រយៈ​កាល​កន្លង​មក​នេះ ។ ដូច្នេះ​ហើយ​ ទើប​អេតចាយ​ម្នាក់​នេះ​មាន​ប្រតិកម្ម​ជាមួយ​គ្រាប់​មីន ។ រឿង​ដំណាល​ថា៖ ថ្ងៃ​មួយ​មាន​ក្មេង​ម្នាក់​បាន​លើក​យក​ដែក​ម្ដុំ​យ៉ាង​ធ្ងន់​មក​លក់​ឲ្យ​អេតចាយ​ដោយ​គិត​ថា​នឹង​បាន​កម្រៃ​ខ្លះ​គ្រាន់​ទិញ​នំ​ស៊ី ។ មក​ដល់​ចំពោះ​មុខ​ពូ​អេតចាយ​អ្នក​ទាំង​ពីរ​ក៏​សន្ទនា​គ្នា
          ក្មេង៖ ពូ ៗ ទិញ​ដែក​ទេ ?
អេតចាយ៖ មិន​ទិញ​ទេ (ព្រោះ​គាត់​ដឹង​ថា​ជា​គ្រាប់​មីន)
          ក្មេង៖ ម៉េច​បាន​ពូ​ឯង​មិន​ទិញ ?
អេតចាយ៖ មាន​មូលហេតុ ៤​យ៉ាង​បាន​ពូ​មិន​ទិញ
         ក្មេង៖ មូលហេតុ​អី​ខ្លះ ពូ​ឯង​ជួយ​រៀបរាប់​តិច​មើល៍
អេតចាយ៖ ចាំ​ស្ដាប់​ណា៎ ។ អេតចាយ​ក៏​បន្ត៖
មូលហេតុ​ទី​១ ៖ អា​ហ្នឹង​វា​ធ្ងន់ លំបាក​ដឹកណាស់
មូលហេតុ​ទី​២៖ អា​ហ្នឹង​បើ​វា​ផ្ទុះ​វិញ ងាប់​ខ្ទេច ទាំង​ដូនតា ម៉ែឪ បងប្អូន កូន​ចៅ គ្មាន​សល់ទេ ងាប់
                         ទាំង​អញ​ទៀត
មូលហេតុ​ទី​៣៖ អា​ហ្នឹង​ដឹក​តាម​ផ្លូវ​ប៉ូលិស​ចាប់
        ក្មេង៖ ចុះ​មូលហេតុ​ទី ៤ ស្អី​គេ
អេតចាយ៖ មូលហេតុ​ទី​៤ អញ​អត់​ទិញ​ម៉ង
         ក្មេង៖ អុញ !...

Contact Form

Name

Email *

Message *

Popular Posts